Saturday, March 2, 2013

ជា​មាត់ ឬក៏​ភ្នែក​?

Saturday, March 02, 2013

​ស្ត្រី​ពោរពេញ​ដោយ​ទេពកោសល្យ​ម្នាក់ ត្រូវបាន​ប្រសិទ្ធនាម​ថា​ជា "Pi-kisso" បន្ទាប់ពី​បាន​បង្ហោះ​រូបភាព​បបូរមាត់​របស់​នាង​ដែល​គូរ​ជាមួយនឹង​ម៉ូដ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​នៅលើ​វេ​ប​សាយ​ប្លុក​របស់​នាង។
រូបភាព​បបូរមាត់​របស់​នាង​ សាន់​ដ្រា ហូ​ម​បុ​ម
 ​នាង សាន់​ដ្រា ហូ​ម​បុ​ម បាន​នឹកឃើញ​ដល់​គំនិត​ក្នុងការ​ប្រើប្រាស់​បបូរ​មាត់​របស់​នាង​ធ្វើជា​ផ្ទាំង​សម្រាប់​គូរគំនូរ និង តុបតែង​ធ្វើជា​សិល្បៈ​របស់​នាង នៅពេលដែល​នាង​មាន​ភាព​ធុញទ្រាន់ ។
 ​
នាង​បាន​គូរ​ម៉ូដ​ដ៏​រស់​រវើក និង​ស្មុ​គស្មាញ​យ៉ាង​ផ្ចិតផ្ចង់​នៅលើ​មាត់​របស់​នាង មុនពេល​ថតរូប​ទាំងនោះ និងបង្ហោះ​វា​នៅលើ​វេ​ប​សាយ​ប្លុក​របស់​នាង ។ ជំនាញ​គួរ​ឲ្យ​ស្ញប់ស្ញែង​របស់​នាង​បានធ្វើ​ឲ្យ​នាង​មានការ​ទទួលស្គាល់​ទូទាំង​ពិភពលោក ហើយ​នាង​ឥឡូវ​មាន​អ្នក​ចូល​ទស្សនា​ប្លុក​របស់​នាង​មកពី​ជុំវិញ​សកលលោក។


​ម៉ូដ​បបូរមាត់​សាមញ្ញ​របស់​នាង​សាន់​ដ្រា​ អាយុ ២៦ ឆ្នាំ មានដូចជា ផ្លែ​ប៉ោម សត្វ​គី​វី បេះដូង ឈើ​កុង​ប្លា​កេ និង ផ្លែ​ស្ត្រ​បឺ​រី ។ ប៉ុន្តែ​ដោយ​តែងតែ​រំពៃ​រកមើល​ការ​ប្រជែង​នាពេល​បន្ទាប់​នោះ នាង​ឥឡូវ​បាន​បន្ត​ទៅរក​រូបភាព​កាន់តែ​ស្មុ​គ​ស្មាញ​ច្រើន​ថែមទៀត​ដូចជា ទិដ្ឋភាព Northern Lights, ផ្កាកុលាប និង​បន្លា​, មេអំបៅ និងភ្នែក​មនុស្ស ដែលមាន​រោមភ្នែក និង ប្រ​ស្រី​ភ្នែក​មួយ​កំ​ប្លេ​។





នាង​សាន់​ដ្រា​ដ៏​ពោរពេញ​ដោយ​ការច្នៃប្រឌិត និង​ជា​ជំនួយការ​ថែទាំ​មួយរូប​មកពី​ទីក្រុង Pitea ក្នុងប្រទេស​ស៊ុយអែត បាន​និយាយថា គំនិត​ទាំងនេះ​ជាធម្មតា​កើតមាន​ក្នុង​គំនិត​របស់​នាង នៅពេល​នាង​អង្គុយ​នៅមុខ​កញ្ចក់៕

 

© 2013 RubPheaps. All rights resevered. Designed by Templateism

Back To Top